ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការជំរុញលំហូរភ្ញៀវទេសចរនៅតំបន់ឆ្នេរ

នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការជំរុញលំហូរភ្ញៀវទេសចរនៅតំបន់ឆ្នេរ និងរៀបចំផែនការយុទ្ធសាស្ត្រយូរអង្វែងក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគនៅខេត្តជាប់ឆ្នេរសមុទ្រ ដោយមានការចូលរួមពីលោកអភិបាលរងខេត្តខេត្តកំពត កែប និង

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងព្រះសីហនុ ធ្វើដំណើរដោយថ្មើរជើង ចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់

រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងព្រះសីហនុ ធ្វើដំណើរដោយថ្មើរជើង ចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព និងអនាម័យបរិស្ថាន នៅតាមតំបន់ឆ្នេរ (ពីទីលានតេជោ ដល់ឆ្នេរអូរត្រេះ) ក្រុងព្រះសីហនុ

សូមអានបន្ត....

ជំនួបប្រជុំពិភាក្សា និងចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការបង្កើតខេត្តសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ជំនួបប្រជុំពិភាក្សា និងចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការបង្កើតខេត្តសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី វាង គួយហ្វឹង (Wang Cuifeng) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្តអានហ៊ួយ និងជាប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តអានហ៊ួយ។

សូមអានបន្ត....