រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងព្រះសីហនុ ធ្វើដំណើរដោយថ្មើរជើង ចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព និងអនាម័យបរិស្ថាន នៅតាមតំបន់ឆ្នេរ (ពីទីលានតេជោ ដល់ឆ្នេរអូរត្រេះ) ក្រុងព្រះសីហនុ