នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការជំរុញលំហូរភ្ញៀវទេសចរនៅតំបន់ឆ្នេរ និងរៀបចំផែនការយុទ្ធសាស្ត្រយូរអង្វែងក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគនៅខេត្តជាប់ឆ្នេរសមុទ្រ ដោយមានការចូលរួមពីលោកអភិបាលរងខេត្តខេត្តកំពត កែប និងកោះកុង នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុនិងប្រធានសមាគមន៍សណ្ឋាគារ និងភោជនីយដ្ឋាន។