ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការសំដែងសិល្បៈពហុវប្បធម៌របស់កុមារា-កុមារី មកពីទីក្រុងឆាងវ៉ុន នៃសាធារណរដ្ឋកូរ៉េ

ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការសំដែងសិល្បៈពហុវប្បធម៌របស់កុមារា-កុមារី មកពីទីក្រុងឆាងវ៉ុន នៃសាធារណរដ្ឋកូរ៉េ នៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ជូ ប៊ុនហៀង និងលោក គង់ វិតាណៈ បានអញ្ជើញជាអធិបតីភាព សិក្ខាសាលាតម្រង់ទិសសមាជិក សមាជិកក្រុមការងារដឹកនាំសម្របសម្រួលវិស័យ សន្តិសុខស្បៀង និងអាហាររូបត្ថម្

ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាព សិក្ខាសាលាតម្រង់ទិសសមាជិក សមាជិកក្រុមការងារដឹកនាំសម្របសម្រួលវិស័យ សន្តិសុខស្បៀង និងអាហាររូបត្ថម្ភខេត្តព្រះសីហនុ នៅសាលប្រជុំសាលាក្រុងព្រះសីហនុ។

សូមអានបន្ត....

រដ្ឋបាលខេត្តបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន និងការ គ្រប់គ្រងអាជីវកម្មអភិវឌ្ឍចលនវត្ថុ

រដ្ឋបាលខេត្តបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន និងការ គ្រប់គ្រងអាជីវកម្មអភិវឌ្ឍចលនវត្ថុ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក អ៊ិន មាត្រា អគ្គនាយករង នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ផ្សព្វផ្សាយប្រកាស ស្ដីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន និងការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍចលនវត្ថុនៅខេត្តព្រះសីហនុ។

សូមអានបន្ត....

រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ អនុគណៈកម្មាធិការវិនិយោគខេត្ត ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រកែច្នៃម្ហូបអាហារ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនីរបស់ខេត្តព្រះសីហនុ ក្នុងការចូលរួមប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១

រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនីរបស់ខេត្តព្រះសីហនុ ក្នុងការចូលរួមប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដើម្បីវាស់ស្ទង់កម្រិតគុណផលកីឡា និងជាការលើកកម្ពស់គុណភាព នៃការរៀបចំការប្រកួតតាមស្តង់ដារតំបន់ ដែលមាន ៣៨ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិច ៧ប្រភេទកីឡា ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៣ខាងមុខ។

សូមអានបន្ត....