រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនីរបស់ខេត្តព្រះសីហនុ ក្នុងការចូលរួមប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដើម្បីវាស់ស្ទង់កម្រិតគុណផលកីឡា និងជាការលើកកម្ពស់គុណភាព នៃការរៀបចំការប្រកួតតាមស្តង់ដារតំបន់ ដែលមាន ៣៨ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិច ៧ប្រភេទកីឡា ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៣ខាងមុខ។