ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាព សិក្ខាសាលាតម្រង់ទិសសមាជិក សមាជិកក្រុមការងារដឹកនាំសម្របសម្រួលវិស័យ សន្តិសុខស្បៀង និងអាហាររូបត្ថម្ភខេត្តព្រះសីហនុ នៅសាលប្រជុំសាលាក្រុងព្រះសីហនុ។