ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការអាហារដ្ឋានម្លប់ស្បូវម្ហូបខ្មែរសៀមរាប ស្ថិតនៅផ្លូវលេខ៨២០ ភូមិ៥ សង្កាត់លេខ៤

សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការអាហារដ្ឋានម្លប់ស្បូវម្ហូបខ្មែរសៀមរាប ស្ថិតនៅផ្លូវលេខ៨២០ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក បន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩។

សូមអានបន្ត....

ព័ត៌មាន​ update ពីកូវីដ-១៩ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១

ខេត្តព្រះសីហនុ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ យោងលទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ អ្នកវិជ្ជមានកូវីដ-១៩ ថ្មីមានចំនួន០៤នាក់ និងអ្នកជាសះស្បើយចំនួន០០នាក់ ដូច្នេះតុល្យការអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន៣០៩នាក់។

សូមអានបន្ត....

ព័ត៌មាន​ update ពីកូវីដ-១៩ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១

ខេត្តព្រះសីហនុ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ យោងលទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ អ្នកវិជ្ជមានកូវីដ-១៩ ថ្មីមានចំនួន០២នាក់ និងអ្នកជាសះស្បើយចំនួន០៨នាក់ ដូច្នេះតុល្យការអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន៣០៥នាក់។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នចំពោះទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក

សេចក្តីជូនដំណឹង ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នចំពោះទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ដែលកំពុងមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ (ចាប់ពីក្រុមទី៦ ដល់ក្រុមទី១១ ពីក្រុមទី១៦ ដល់ក្រុមទី២៤ និងក្រុមទី៣២) ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ រដ្ឋបាលខេត្តព្រះសីហនុជម្រាបមក លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទំនប់រលក ឱ្យបានជ្រាបថា៖ យោងតាមលទ្ធផលតេស្តវត្ថុសំណាកដែលក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកពីប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានបញ្ជាក់ថាមានករណីវិជ្ជមានវីរុសកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះ។

សូមអានបន្ត....

សេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដាក់ឱ្យដំណើរការទីតាំងចំនួន០៥កន្លែងបន្ថែម

គិតត្រឹមម៉ោង០៨និង០០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដាក់ឱ្យដំណើរការទីតាំងចំនួន០៥កន្លែងបន្ថែមទៀត។ ដូច្នេះទីតាំងដែលបានសម្រេចដាក់ឱ្យដំណើរការឡើងវិញសរុបមានចំនួន៥០កន្លែង។

សូមអានបន្ត....