ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទ

ព្រឹកថ្ងៃពុធ ១៣កើត ខែកក្តិក ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១២ ឆ្នាំ២០២១ ក្រោមប្រធានបទ«គុណតម្លៃនៃការអនុវត្តអនាម័យ និងការសម្អាត» ស្ថិតនៅឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំលើដំណើរការគ្រប់គ្រងបន្ទប់ទឹកសាធារណៈ និងការសម្អាតបរិស្ថាននៅតំបន់ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ

រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំលើដំណើរការគ្រប់គ្រងបន្ទប់ទឹកសាធារណៈ និងការសម្អាតបរិស្ថាននៅតំបន់ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានណែនាំអ្នកគ្រប់គ្រងបន្ទប់ទឹក ដែលបានចុះកិច្ចព្រមព្រៀងរួចជាមួយរដ្ឋបាលខេត្ត ត្រូវទទួលខុសត្រូវក្នុងការ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលជួប និងពិភាក្សាការងារជាមួយ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា

ព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលជួប និងពិភាក្សាការងារជាមួយ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន និងលោកស្រីអនុប្រធានអង្គការ UNDP ប្រចាំកម្ពុជា ដែល

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (SOP) ដើម្បីត្រៀមលក្ខណៈទទួលទេសចរណ៍អន្តរជាតិវ៉ាក់សាំង ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

រសៀលថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (SOP) ដើម្បីត្រៀមលក្ខណៈទទួលទេសចរណ៍អន្តរជាតិវ៉ាក់សាំង ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យផ្លូវបេតុងមួយខ្សែចាប់ពីចំណុចផ្លូវបំបែកផ្លូវលេខ៧០២(ផ្លូវអូរអារ៉េវ) រហូតដល់មុខសាលាយុត្តិធម៌

ព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យផ្លូវបេតុងមួយខ្សែចាប់ពីចំណុចផ្លូវបំបែកផ្លូវលេខ៧០២(ផ្លូវអូរអារ៉េវ) រហូតដល់មុខសាលាយុត្តិធម៌ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....