ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វង្ស ផាណាត សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជេីញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

នៅព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វង្ស ផាណាត សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជេីញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានធ្វើការកែលម្អសោភ័ណភាពតំបន់ឆ្នេរ

រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានធ្វើការកែលម្អសោភ័ណភាពតំបន់ឆ្នេរ មានដូចជា ការរៀបចំក្រាលថ្មក្រានីត ផ្លូវថ្មើរជើង ផ្លូវជិះកង់ ការដាំស្មៅ និងដាំដើមឈើបន្ថែម ភ្លើងបំភ្លឺសាធារណៈ ព្រមទាំងការរៀបចំបន្ទប់ទឹកសាធារណៈ សំដៅប្រែក្លាយក្រុងព្រះសីហនុទៅជាក្រុងទំនើប មានសោភ័ណភាព និងបរិស្ថានល្អ ដែលអាចទាក់ទាញភ្ញៀវទេចរណ៍ និងអ្នកវិនិយោគ

សូមអានបន្ត....

លោកជំទាវ អ៊ូ ធីតាពៅ លោកជំទាវ ប្រាក់ ច័ន្ទសុខា និង លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត បានអញ្ជើញចូលរួមការបង្ហាញពីសីលធម៌វប្បធម៌ ប្រពៃណីខ្មែរ

ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត បានអញ្ជើញចូលរួមការបង្ហាញពីសីលធម៌វប្បធម៌ ប្រពៃណីខ្មែរ ក្រោមប្រធានបទ “ឥរិយាបថ ដើរ សំពះ និងអង្គុយ” របស់សិស្សសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ដោយមាន

សូមអានបន្ត....

អគារសាលាខេត្តព្រះសីហនុថ្មី គ្រោងបើកដំណើរការសាងសង់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ តាមរចនាបទសំបូរព្រៃគុក

អគារសាលាខេត្តព្រះសីហនុថ្មី គ្រោងបើកដំណើរការសាងសង់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ តាមរចនាបទសំបូរព្រៃគុក ដោយគ្រោងប្រើរយៈពេលសាងសង់១៨ខែ រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ មានកិច្ចប្រជុំត្រៀមរុះរើអគារសាលាខេត្តព្រះសីហនុសព្វថ្ងៃនេះដើម្បីសាងសង់ថ្មីជំនួសវិញ។ កិច្ចប្រជុំនេះបានធ្វើឡើង

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់វុធអញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម ជូនឯកឧត្តម Vu Ngoc Ly

ព្រឹកថ្ងៃអាទិត្យទី៣០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់វុធអញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម ជូនឯកឧត្តម Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរ និងរីករាយជា

សូមអានបន្ត....