ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីស្រង់សុគន្ធវារី ឬស្រង់ព្រះ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីស្រង់សុគន្ធវារី ឬស្រង់ព្រះ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ត្រូវនិងឡើងស័ក ប្រារព្ធធ្វើឡើងនៅវត្តឥន្ទញ្ញណ(វត្តក្រោម) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....

រីករាយបុណ្យចូលឆ្នាំថ្មី

ទឹកមុខពោរពេញដោយស្នាមញញឹមសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដ៏ច្រើនកុះករ បានបង្ហាញយ៉ាងច្បាស់អំពីសេចក្តីសុខសុវត្ថិភាពដែលផ្តល់ជូនដោយរដ្ឋបាលខេត្តព្រះសីហនុ និងលើសពីនេះគឺស្ថិរភាពនយោបាយដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា។ សូមអរគុណសន្តិភាព សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប រីករាយបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយក្រុមសម្អាតតាមឆ្នេរសមុទ្រ ក្រុមឆ្មាំសមុទ្រ

ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយក្រុមសម្អាតតាមឆ្នេរសមុទ្រ ក្រុមឆ្មាំសមុទ្រ និងបាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមសម្អាតតាមឆ្នេរសមុទ្រ ក្រុមឆ្មាំសមុទ្រ ក្នុងមួយនាក់ៗ ទទួលបានថវិកា ១០០,០០០រៀល។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយអង្គភាព និងក្រុមការងារពន្លត់អគ្គិភ័យ ប្រចាំការបុណ្យចូលឆ្នាំប្រពៃណីជាតិ

ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយអង្គភាព និងក្រុមការងារពន្លត់អគ្គិភ័យ ប្រចាំការបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់អង្គភាព និងក្រុមការងារពន្លត់អគ្គិភ័យ ក្នុងមួយអង្គភាពទទួលបាន ៖

សូមអានបន្ត....

រូបភាពពីទីតាំងរង្វង់មូលព្រះថោងនាងនាគ នាពេលនេះកំពុងកក់ស្ទះចរាចរណ៍ ដូច្នេះចំពោះបងប្អូងប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ សូមរកផ្លូវវាងដោយការយោគយល់ និងអនុគ្រោះ។ ដោយឡែកចំពោះបងប្អូនដែលមានបំណងចូលរួមលេងកំសាន្ត គឺរីករាយស្វាគមន៍ ដោយក្តីសោមនស្ស។

សូមអានបន្ត....