ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយអង្គភាព និងក្រុមការងារពន្លត់អគ្គិភ័យ ប្រចាំការបុណ្យចូលឆ្នាំប្រពៃណីជាតិ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយ
ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់អង្គភាព និងក្រុមការងារពន្លត់អគ្គិភ័យ ក្នុងមួយអង្គភាពទទួលបាន ៖១. ស្នងការដ្ឋាននគរបាលខេត្ត ថវិកា ៥លានរៀល ស្រាបៀរ ១៥ កេស ភេសជ្ជៈ ១៥ កេស
២. កំពង់ផែស្វយ័តក្រុងព្រះសីហនុ ថវិកា ៣លានរៀល ស្រាបៀរ ១០ កេស ភេសជ្ជៈ ១០កេស
៣. អាកាសយានដ្ឋានអន្តរជាតិខេត្ត ថវិកា ៣លានរៀល ស្រាបៀរ១០ កេស ភេសជ្ជៈ ១០កេស
៤. អធិកាដ្ឋាននគរបាលស្រុកព្រៃនប់ ថវិកា ២លានរៀលស្រាបៀរ ៥កេស ភេសជ្ជៈ ៥កេស
៥. អធិកាដ្ឋាននគរបាលស្រុកស្ទឹងហាវ ថវិកា ១លានរៀល ស្រាបៀរ ៣ កេស ភេសជ្ជៈ ៣កេស
៦. អធិកាដ្ឋាននគរបាលស្រុកកំពង់សីលា ថវិកា ១លានរៀល ស្រាបៀរ ៣ កេស ភេសជ្ជៈ ៣កេស
៧. អធិកាដ្ឋាននគរបាលស្រុកកោះរ៉ុង ថវិកា ១លានរៀល ស្រាបៀរ ៣ កេស ភេសជ្ជៈ ៣កេស
៨. បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ១លានរៀល ស្រាបៀរ ៣ កេស ភេសជ្ជៈ ៣កេស
៩. បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ថវិកា ១លានរៀល ស្រាបៀរ ៣ កេស ភេសជ្ជៈ ៣កេស
១០. មូលដ្ឋានសមុទ្រ ថវិកា ១លានរៀល ស្រាបៀរ ៣ កេស ភេសជ្ជៈ ៣កេស
១១. ក្រុមសង្គ្រោះបន្ទាន់ ៧១១ (ង៧០) ថវិកា ១លានរៀល ស្រាបៀរ ៣ កេស ភេសជ្ជៈ ៣កេស
១២. ក្រុមហ៊ុនប្រេង PTT រាម ថវិកា ១លានរៀល ស្រាបៀរ ៣ កេស ភេសជ្ជៈ ៣កេស
១៣. ក្រុមហ៊ុនអ្នកឧកញ៉ា ទៀ វិចិត្រ ថវិកា ១លានរៀល ស្រាបៀរ ១០កេស ភេសជ្ជៈ ១០កេស។