ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កិច្ចប្រជុំស្តីពីការសាងសង់ បង្គោលអគ្គីសនីភ្ជាប់ពីស្រុកស្ទឹងហាវចូលមកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ៤ៈ៣០នាទី ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំជាមួយនាយករងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្តីពីការសាងសង់ បង្គោលអគ្គីសនីភ្ជាប់ពីស្រុកស្ទឹងហាវចូលមកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ។

សូមអានបន្ត....

កិច្ចប្រជុំស្តីពី ការសម្របសម្រួល ដោះស្រាយ និង ជំរុញការអភិវឌ្ឍន៍លើកោះរ៉ុង

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ២:៣០នាទី ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំស្តីពី ការសម្របសម្រួល ដោះស្រាយ និង ជំរុញការអភិវឌ្ឍន៍លើកោះរ៉ុង ។

សូមអានបន្ត....

កិច្ចប្រជុំស្តីពី “ការពង្រឹង វិធានការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន”

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំស្តីពី "ការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន" រួមជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំ ឡើងនៅក្នុងសាលាខេត្តព្រះសីហនុ ។

សូមអានបន្ត....

ចុះពិនិត្យទីតាំងទំនប់ប៉ូលឌែការពារទឹកប្រៃស្រុកព្រៃនប់

ខេត្តព្រះសីហនុ, កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម សូ ជុងហ៊ួរ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងទំនប់ប៉ូលឌែការពារទឹកប្រៃស្រុកព្រៃនប់ ដែលស្ថិតនៅភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សូមអានបន្ត....

ពិភាក្សាស្តីពីការបង្កើតការិយាល័យច្រកចេញចូលតែមួយ (One Window Service) នៅស្រុកអាទិភាពនៃ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុុ, ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅវេលាម៉ោង ៤ៈ៣០នាទីរសៀល លោក សំ សំអាត អភិបាលរងខេត្តព្រះសីហនុ ចូលរួមប្រជុំជាមួួយក្រុមការងារថ្នាក់ក្រសួងដើម្បីពិភាក្សាស្តីពីការបង្កើតការិយាល័យច្រកចេញចូលតែមួយ (One Window Service) នៅស្រុកអាទិភាពនៃ ខេត្តព្រះសីហនុ។

សូមអានបន្ត....