Home / ព័ត៌មានទូទៅ / ចុះពិនិត្យទីតាំងទំនប់ប៉ូលឌែការពារទឹកប្រៃស្រុកព្រៃនប់

ចុះពិនិត្យទីតាំងទំនប់ប៉ូលឌែការពារទឹកប្រៃស្រុកព្រៃនប់

ខេត្តព្រះសីហនុ, កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម សូ ជុងហ៊ួរ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងទំនប់ប៉ូលឌែការពារទឹកប្រៃស្រុកព្រៃនប់ ដែលស្ថិតនៅភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រព័ន្ធទំនប់ការពារទឹកប្រៃស្រុកព្រៃនប់មានប្រវែងសរុប ៩០គីឡូម៉ែត្រ មានសំណង់ទ្វារទឹក ៣៦ ប្រព័ន្ធ ទំនប់នេះអាចការពារផ្ទៃដីស្រែប្រជាពលរដ្ឋបានចំនួន ១០៥០០ហិកតា មាន១១ឃុំ ៤២ភូមិ ប្រជាជននៅតំបន់នេះភាគច្រើនប្រកបរបរធ្វើស្រែផង និងនេសាទផង ។

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនឹងរៀបចំឲ្យមានបណ្តាញ ចរន្តអគ្គីសនី និង បណ្តាញទឹកស្អាតចូលតំបន់នេះ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ។ ទំនប់នេះជាជំនួយអត់សំណងរបស់ប្រទេសបារាំង ហើយទំនប់នេះបច្ចុប្បន្នគ្រប់គ្រងដោយសហគមន៏កសិករប្រើប្រាស់ទឹកនៅទំនប់នេះ ៕ TR

01

02

05

06

07

08

Leave a Reply

Your email address will not be published. Required fields are marked *