ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ៤ៈ៣០នាទី ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំជាមួយនាយករងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្តីពីការសាងសង់ បង្គោលអគ្គីសនីភ្ជាប់ពីស្រុកស្ទឹងហាវចូលមកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ។
ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងប្រឹងប្រែងជួយសម្រួលដល់គម្រោងនេះឲ្យសម្រេចបានលទ្ធផលជាផ្លែផ្កាទាន់ពេលវេលា ។ TR
រូបភាព