Home / ព័ត៌មានទូទៅ / កិច្ចប្រជុំស្តីពី ការសម្របសម្រួល ដោះស្រាយ និង ជំរុញការអភិវឌ្ឍន៍លើកោះរ៉ុង

កិច្ចប្រជុំស្តីពី ការសម្របសម្រួល ដោះស្រាយ និង ជំរុញការអភិវឌ្ឍន៍លើកោះរ៉ុង

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ២:៣០នាទី ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំស្តីពី ការសម្របសម្រួល ដោះស្រាយ និង ជំរុញការអភិវឌ្ឍន៍លើកោះរ៉ុង ។

យោងតាមអនុសាសន៍របស់ សម្តេចក្រឡាហោម ស ខេង បានលើកឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ថាឲ្យអាជ្ញាធរខេត្តរៀបចំកាត់ឆ្វៀលដីស្បែកខ្លាជូនប្រជាពលរដ្ឋនៅលើកោះរ៉ុង និង រៀបចំដាក់កោះរ៉ុងជាក្រុង ឬស្រុកមួយរបស់ខេត្តព្រះសីហនុ ។ នៅខណៈនេះដែរ ឯកឧត្តម បានស្នើឲ្យមន្ត្រី និង អាជ្ញាធរ មានសមត្ថកិច្ចខិតខំជួយទប់ស្កាត់រាល់សកម្មភាពមិនប្រក្រតីទាំងឡាយដូចជា៖
១. បញ្ឈប់ការសាងសង់សំណង់មិនមានលិខិតអនុញ្ញាត ។
២. បញ្ឈប់ការសាងសង់សំណង់ សកម្មភាពផ្សេងៗ នៅលើដីទំនាស់ ។
៣. បញ្ឈប់ការកាប់ព្រៃ ដុតព្រៃទន្ទ្រានយកដី ។
៤. ត្រូវរុះរើសំណង់អនាធិប្បតេយ្យទាំងឡាយនៅលើកោះ ។
៥. ណែនាំឲ្យអាជីវករ រៀបចំទុកដាក់សំណល់រឹង រាវឲ្យបានល្អ និងប្រើប្រាស់អាងចម្រោះមុនបង្ហូរសំណល់រាវចូលសមុទ្រ ។
៦. ត្រូវផ្សព្វផ្សាយរាល់ព័ត៌មានទាក់ទងនឹងកោះរ៉ុង ជៀសវាងប្រជាពលរដ្ឋមានការភ័នច្រលំ ៕ TR

01

02

03

04

Leave a Reply

Your email address will not be published. Required fields are marked *