ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋានឃុំកំពង់សីលា ចុះពិនិត្យទីតាំងដីដែលរដ្ឋបាលស្រុក ស្នើសុំបង្កើតទីលានទុកដាក់កាកសំណល់

ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋានឃុំកំពង់សីលា ចុះពិនិត្យទីតាំងដីដែលរដ្ឋបាលស្រុក ស្នើសុំបង្កើតទីលានទុកដាក់កាកសំណល់ទំហំ ៩១,៩៥ហហិកតា មានទីតាំងស្ថិតក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

សូមអានបន្ត....

លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយ សារាចរណែនាំលេខ០១៨ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយ សារាចរណែនាំលេខ០១៨ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសារាចរណែនាំលេខ ០០២ ស្តីពីការពន្លឿនកិច្ចលទ្ធកម្មសំណង់របស់រដ្ឋបាល ឃុំ សង្កាត់។

សូមអានបន្ត....

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រង់កាមេរ៉ាសុវត្ថិភាព។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេតអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម

នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម និងនេសាទខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអបអរសាទសមិទ្ធផលដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបានក្នុងឆ្នាំ២០២៤

សូមអានបន្ត....