Home / ព័ត៌មានទូទៅ / ឯកឧត្តម ម៉ាង ស៊ីណេតអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម

ឯកឧត្តម ម៉ាង ស៊ីណេតអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម

នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម និងនេសាទខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអបអរសាទសមិទ្ធផលដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបានក្នុងឆ្នាំ២០២៤ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិការទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ប្រកបដោយថាមពល ស្វាហាប់ ឈ្លៀសវៃ និងប៉ិនប្រសប់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តថែរក្សាប្រព័ន្ធអេកូឡូស៊ីការពាជីវចម្រុះ និងតំបន់ធម្មជាតិ តាមរយៈផែនការយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រងការពារធម្មជាតិ ការធ្វើទំនើបកម្ម និងឌីជីថលនីយកម្មទិន្នន័យព័ត៌មាននិងភូមិសាស្ត្រតំបន់ការពារធម្មជាតិ។ ដោយផ្តោតលើការបង្កើនផលិត ភាព គុណភាព សុវត្ថិភាព ពិពិធភាពតម្លៃបន្ថែម និងភាពធន់ តាមរយៈការស្រាវជ្រាវការអភិវឌ្ឍពូជដំណាំ ពូជសត្វ និងវារីវប្បកម្មដែលធន និងអាកាសធាតុ ឆ្លើយតបនឹងតម្រូវការទីផ្សារ បន្តជំរុញសហគមន៍កសិកម្ម សហគមន៍នេសាទ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅមូលដ្ឋាន និងពង្រីកបច្ចេកទេសកសិកម្មទំនើប វៃឆ្លាតឌីជីថល មានសុវត្ថិភាព។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះមន្ទីរកសិកម្ម បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមធ្វើការបណ្តុះបណ្តាលវិធីសាស្ត្រដាំដុះដំណាំ ការធ្វើវារីវប្បកម្ម និងការចិញ្ចឹមសត្វ ពាក់ព័ន្ធទៅនឹងបច្ចេកទេសដល់កសិករ ដើម្បីធានាបានទិន្នផលខ្ពស់ រក្សាតុល្យភាពបរិស្ថាន ធម្មជាតិ ក្នុងការជំរុញលើកកម្ពស់បង្កើនជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសការថែទាំដើមឈើនៅតាមមហាវិថី វិថី និងអនុវិថីទាំង ៣៧ខ្សែ ទទួលបានលទ្ធផលល្អ។ មន្ទីរកសិកម្មខេត្តព្រះសីហនុ ត្រូវបំពេញការងារឱ្យបានឈានមុខគេនៅទូទាំងប្រទេសក្នុងការបណ្តុះបណ្តាលប្រជាពលរដ្ឋ ការបំផុស រួមគ្នាឆ្ពោះទៅគោលដៅមួយ ដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្តាខេត្ត រាជធានី ទន្ទឹមនោះត្រូវរួមគ្នាថែរក្សាដើមឈើរបស់យើងនៅក្នុងក្រុងព្រះសីហនុ ដើម្បីបង្កើនសោភ័ណភាព បរិស្ថាន និងធ្វើការបណ្តុះ និងដាំដុះដើមកោងកាង ទន្ទឹមនោះ មន្ទីរកសិកម្ម ត្រូវពង្រឹងលើវារីវប្បកម្មមានដូចជាក្តាម ត្រី ដើម្បីធានាផលិត ផលកសិកម្មរបស់យើង ដោយមិនមានការពឹងផ្អែកការនាំចូលពីបណ្តាខេត្ត ក៏ដូចជាប្រទេសជិតខាង យើងត្រូវប្រមូលគំនិតរួមគ្នាគិត។ អាជ្ញាធរត្រូវធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឪ្យចេះដាំដុះ និងធ្វើវារីវប្បកម្ម ជាពិសេសការដាំដុះដើមឈើ ដើម្បីបរិស្ថាន និងផលដំណាំនៅជុំវិញផ្ទះ ដើម្បីបង្កើនជីវភាពគ្រួសារ ព្រោះការអភិវឌ្ឍត្រូវទាមទាឪ្យមានបរិស្ថាន និងសោភ័ណភាពដោយមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការក្រើនរំលឹកដល់មន្ទីរកសិកម្មខេត្តព្រះសីហនុ ត្រូវរៀបចំផែន ការក្នុងការបណ្តុះបណ្តាលធ្វើវារីវប្បកម្ម ការងារដាំដុះបន្លែរួមផ្សំ និងការចិញ្ចឹមសត្វ និងនីតិវិធីសាស្ត្រងាយ ស្រួលក្នុងការដាំដុះទទួលបានទិន្នផលខ្ពស់ ដើម្បីធានានិរន្តរភាព និងអភិរក្សធនធានធម្មជាតិ ការទប់ស្តាត់ និងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ការប្រើប្រាស់ដំណោះស្រាយតាមបែបធម្មជាតិ និងធ្វើបច្ចុប្បន្នភាពព្រៃឈើតំបន់ដីសើម ព្រៃកោងកាង និងប្រព័ន្ធអេកូឡូស៊ីសំខាន់ៗផ្សេងទៀត ដើម្បីគាំទ្រ និងបង្កបរិយាកាសអំណោយផលសម្រាប់វិស័យកសិកម្ម។ ដោយបានធ្វើការបែងចែកប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានដក់កញ្ចប់ថវិការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ យើងរួមគ្នាត្រូវធ្វើឪ្យបានល្អ អភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តរបស់យើងឪ្យទទួលបានទិន្នផលខ្ពស់បន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានផ្តល់អនុសាស្ត្រចំនួន ៩ចំណុច ១.ពង្រឹងសាមគ្កីភាព ឯកភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជាមួយមន្ទីរ អង្គភាព ២.ទប់ស្កាត់ ការរំលោភបំពានដីគម្របព្រៃឈើឆ្នាំ២០០២ ៣.ជំរុញរៀបចំ និងអភិវឌ្ឍមជ្ឍមណ្ឌលសេដ្ឋកិច្ចបៃតង លើកកម្ពស់មជ្ឍមណ្ឌលកែឆ្នៃកសិកម្ម ការអភិវឌ្ឍពិពិធកម្មកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមបច្ចេកវិទ្យា ៤.ជំរុញគាំទ្រ និងធានាដល់ការអភិរក្សធនធានជលផល កន្លែងត្រីពង ផលិផលកសិកម្ម រៀបចំកន្លែងចិញ្ចឹមត្រី និងសត្វសមុទ្របែបធម្មជាតិ ៥.កំណត់ទីតាំងរៀបចំ និងអភិវឌ្ឍតំបន់សិកម្មធម្មជាតិតាមភូមិ ផ្សារភ្ជាប់ជាមួយទេសចរណ៍ ៦.បង្កើនគុណភាពផលិតផល និងផ្សព្វផ្សាយផលិតផលផ្សេងៗដែលផលិតដោយដៃរបស់ប្រជាកសិករនៅមូលដ្ឋាន ៧.គាំទ្រពង្រឹង និងពង្រីកការកែច្នៃ និងវេចខ្ចប់ធនធានសមុទ្រសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ៨.ធ្វើសមាហរណកម្មសេដ្ឋកិច្ចជនបទ ទៅក្នុងវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ទំនិញសហគមន៍តាមរយៈភូមិមួយផលិតផលមួយ ៩.សិក្សាទីផ្សារ និងផ្សព្វផ្សាយផលិតផលកសិកម្មដែលមានគុណភាពល្អ រៀបចំមជ្ឈមណ្ឌលផ្សព្វផ្សាយមណ្ឌលព័ត៌មានអំពីស្តង់ដារបច្ចេកទេសកសិកម្មទំនើប៕