ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ពោធជាផ្លូវការក្រុមហ៊ុន វ៉ាន់ហឺ ត្រេឌីង ឯ.ក ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រគល់ទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួន៣គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម សាយ សំអាល់

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រគល់ទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួន៣គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលធ្វេីឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្ដោយប្រឡាយត្រង់ចំណុចស្ពានភូមិបន្ទាយប្រិយ៍

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលធ្វេីឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្ដោយប្រឡាយត្រង់ចំណុចស្ពានភូមិបន្ទាយប្រិយ៍ (ព្រំប្រទល់ឃុំអណ្ដូងថ្ម និងឃុំសំរុង) និងបណ្ដាឃុំមួយចំនួនទៀតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ តំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំក្រុមការងារតាមដាន និងវាយតម្លៃការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំកិច្ចប្រជុំក្រុមការងារតាមដាន និងវាយតម្លៃការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ក្រោមអធិបតីភាពឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ​និងមន្ទីរបរិស្ថានទាំង២៥រាជធានីខេត្ត នៅទីស្តីការក្រសួងបរិស្ថាន។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌវេណទី១ នៅវត្តជោតញ្ញាណ (វត្តលើ)

រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយក្នុងក្រុងព្រះសីហនុ អញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌវេណទី១ នៅវត្តជោតញ្ញាណ (វត្តលើ) ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ សម្រាប់ឱកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីរបស់ខ្មែរ ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេសគោរពប្រតិបត្តិជារៀងរាល់ឆ្នាំ។

សូមអានបន្ត....