ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

តាងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមសម្តែងការអបអរសាទរ​ និងកោតសសើរចំពោះ និស្សិតអាហារូបករណ៍រដ្ឋបាលខេត្តព្រះសីហនុចំនួន ០២រូប ឈ្មោះ ភួង សុផាត់ និង ទិត ឧត្តមមុន្នីវត្តី បានបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវេជ្ជសាស្រ្ត ជាស្ថាពរ នៅសាកលវិទ្យាល័យ Guangxi Medica

តាងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមសម្តែងការអបអរសាទរ​ និងកោតសសើរចំពោះ និស្សិតអាហារូបករណ៍រដ្ឋបាលខេត្តព្រះសីហនុចំនួន ០២រូប ឈ្មោះ ភួង សុផាត់ និង ទិត ឧត្តមមុន្នីវត្តី បានបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវេជ្ជសាស្រ្ត ជាស្ថាពរ នៅសាកលវិទ្យាល័យ Guangxi Medical ក្នុងទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន និងបានទទួលវិញ្ញាបនបត្រកាលនៅពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤​។

សូមអានបន្ត....

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ និងឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នារសៀលថ្ងៃទី២៦ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន»។

សូមអានបន្ត....

រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

លោក ម៉ាង ស៊ីណេតអភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខលោក ហែម ឡាន់ ចៅសង្កាត់រងទី១ សង្កាត់កោះរ៉ុង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេតអភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខលោក ហែម ឡាន់ ចៅសង្កាត់រងទី១ សង្កាត់កោះរ៉ុង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្នុងឱកាសនោះលោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ក៏បាននាំយកអំណោយរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ

សូមអានបន្ត....

កិច្ចប្រជុំពិភាក្សាជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី(ក.ជ.ក.ស) លើកិច្ចការពារ សិទ្ធិស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រក្នុងការអនុវត្តច្បាប់ គោលនយោបាយ វិធានការអនុសញ្ញាCEDAW

នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កិច្ចប្រជុំពិភាក្សាជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី(ក.ជ.ក.ស) លើកិច្ចការពារ សិទ្ធិស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រក្នុងការអនុវត្តច្បាប់ គោលនយោបាយ វិធានការអនុសញ្ញាCEDAW និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ អនុប្រធាន កិត្តិយស ក.ជ.ក.ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។

សូមអានបន្ត....