ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤ ដោយមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព ក្រុមប្រឹក្សាឃុំ ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤ មានសំណួរផ្ទាល់មាត់ ចំនួន ៤ នាក់ មានដូចជា ( បញ្ហាផ្លូវ អគ្គិសនី ដីធ្លី គ្រឿងញៀន ឧបករណ៍នេសាទខុសច្បាប់ និងទឹកស្អាត) និងទទួលបានសំបុត្រចំនួន៩ សរុបទាំងអស់១៣ ដែលបានយកមកដោះស្រាយ។