ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ចរាចរណ៍ផ្លូវគោក តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវលេខ៧០០ ក្នុងភូមិសាស្ត្រសង្កាត់លេខ១ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរដ្ឋបាលដីធ្លីស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរដ្ឋបាលដីធ្លីស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលរងក្រុង ប្រធានមន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការរៀបចំ «វេទិកាទាក់ទាញវិនិយោគមកខេត្តព្រះសីហនុ» នៅទីក្រុងស្យាមិន (Xiamen) ប្រទេសចិន

[ទីក្រុងស្យាមិន] ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាសមាជិកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាវាគ្មិនក្នុង «វេទិកាទាក់ទាញវិនិយោគមកខេត្តព្រះសីហនុ» ដែលមានវិនិយោគិនបរទេសចូលរួមប្រមាណ ១០៥រូប មកពីវិស័យផ្សេងៗគ្នាដូចជា៖ទេសចរណ៍, ហិរញ្ញវត្ថុ, សំណង់និងអចលនទ្រព្យ, ភស្តុភារកម្ម, កសិ-ឧស្សាហកម្ម និង កម្មន្តសាលនិងផលិតកម្មជាដើម ។

សូមអានបន្ត....

នាវាទេសចរណ៍មួយគ្រឿងឈ្មោះ VIKING ORION សញ្ជាតិ NORWAY បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ២ថ្ងៃ

នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ VIKING ORION សញ្ជាតិ NORWAY បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ២ថ្ងៃ។ នាវានេះ ផ្ទុកភ្ញៀវទេសចរណ៍ចំនួន ៨៦៩នាក់/ស្រី ៤៤៨នាក់, មាន ២១សញ្ជាតិ នាវិកចំនួន ៤៦៣នាក់/ស្រី ១០១នាក់, មាន ៤១សញ្ជាតិមានបណ្តោយ ប្រវែង២២៨.៣០ម៉ែត្រទទឹង ២៨.៨០ម៉ែត្រ ជំរៅទឹក ៦.៦៥ម៉ែត្រដែលធ្វើចេញមកពីប្រទេសវៀតណាម ចូលចតនៅប្រទេសកម្ពុជា

សូមអានបន្ត....

លោក មីន កុម្ភៈ និងឯកឧត្តម ណុប ហេង បានអញ្ជើញជាអធិបតីក្នុងវេទិការពិគ្រោះយោបល់ ក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧)

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ណុប ហេង សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិការពិគ្រោះយោបល់ ក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) របស់រដ្ឋបាលខេត្តព្រះសីហនុ។ ការរៀបចំវេទិការពិគ្រោះយោបល់ ពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តព្រះសីហនុ គឺដើម្បីបង្ហាញអំពីតម្រូវការ អភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត

សូមអានបន្ត....