ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពការបន្ទោបង់ពាសវាលពាសកាលខេត្តព្រះសីហនុ

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ទទួលជំនួបសម្ដែងកាគួរសម និងពិភាក្សាការងារជាមួយលោក ហ្សូ លីពីង (XU Leping)

ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ទទួលជំនួបសម្ដែងកាគួរសម និងពិភាក្សាការងារជាមួយលោក ហ្សូ លីពីង (XU Leping) អគ្គនាយករងការិយាល័យការបរទេសទីក្រុងនីងប៉ នៃសាធារណរដ្ឋ ប្រជាមានិតចិន។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តាងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តព្រះសីហនុ សូមស្វាគមន៍វត្តមានលោក ហ្សូ លីពីង អគ្គនាយករងការិយាល័យការបរទេសទីក្រុងនីងប៉ និងគណៈប្រតិភូមកកាន់ទឹកដីតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់ខេត្ត

សូមអានបន្ត....

សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ឯកឧត្តម សោម រតនា និងឯកឧត្តម គួច ចំរើន បានអញ្ជើញពិធីស្រោចសុគន្ធវារីប្រកាសតែងតាំងព្រះមេគណខេត្តព្រះសីហនុ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៤- ២០២៥ នៅទូទាំងខេត្តព្រះសីហនុ

នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាព្រះពុទ្ធសាសនា ឯកឧត្តម សោម រតនា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិធីស្រោចសុគន្ធវារីប្រកាសតែងតាំងព្រះមេគណខេត្តព្រះសីហនុ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៤- ២០២៥ នៅទូទាំងខេត្តព្រះសីហនុ នៅបរិវេណវត្តព្រហ្មកេរ្តិ៍ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូសភាប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន

រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូសភាប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការកសិកម្ម និងជនបទ នៃសភា

សូមអានបន្ត....