ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ទីបញ្ជាការស្រាល និងក្លិបបាញ់ស៊ីបរបស់បញ្ជាការដ្ឋានអង្គរក្សប្រចាំការ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ទីបញ្ជាការស្រាល និងក្លិបបាញ់ស៊ីបរបស់បញ្ជាការដ្ឋានអង្គរក្សប្រចាំការ ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

សូមអានបន្ត....

ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ដោយទទួលបានការណែនាំពី លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយនឹងសាខា(កបប) បានចុះត្រួតពិនិត្យសុវត្ថិភាព ម្ហូបអាហារដែលដាក់លក់នៅតាមស្តង់អាហារក្នុងទីតាំងប្រគំតន្ត្រីនៅទីលានតេជោ

នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ដោយទទួលបានការណែនាំពី លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយនឹងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យសុវត្ថិភាព ម្ហូបអាហារដែលដាក់លក់នៅតាមស្តង់អាហារក្នុងទីតាំងប្រគំតន្ត្រីនៅទីលានតេជោ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធស្តីពី “ការគ្រប់គ្រង់សំណល់សមុទ្រ (Marine Debris) ពិសេសសំណល់ប្លាស្ទិចនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា”

នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធស្តីពី “ការគ្រប់គ្រង់សំណល់សមុទ្រ (Marine Debris) ពិសេសសំណល់ប្លាស្ទិចនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលមានការអញ្ចើញចូលរួមពី តំណាងក្រសួងពាក់ព័ន្ធ អភិបាលរងខេត្តជាប់មាត់សមុទ្រទាំង៤ និងតំណាងគម្រោង អង្គការជាតិ-អន្តរជាតិ សរុបប្រមាណ៣០រូប នៅទីស្តីការក្រសួងទេសចរណ៍។

សូមអានបន្ត....

សេចក្តីជូនដំណឹងស្តីពីការកំណត់ជាផ្លូវឯកទិសនៅតាមបណ្តោយឆ្នេរ​ ចាប់ពីឆ្នេរអូរត្រេះ២​(ស្ពានអូរត្រជាក់ចិត្ត)​ រហូតដល់ទីលានសម្តេចតេជោ​ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ​ ចាប់ពីវេលាម៉ោង​ ៦ព្រឹក​-១១ព្រឹក​ នាថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០២៣។

សូមអានបន្ត....