ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សាខេត្ត

ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សាខេត្តដើម្បីពិនិត្យ និងផ្តល់យោបល់សេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២៥-២០២៩) របស់រដ្ឋបាលខេត្តព្រះសីហនុ និងសេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់កសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២៥-២០២៩) និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត។

សូមអានបន្ត....

ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រារព្ធពិធីបួងសួងលើកជើងទម្រដង្វាយនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....