ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ពិធីសច្ចាប្រណិធានបំពាក់កន្សែងនវកាយរឹទ្ធិ និងសំណេះសំណាលជាមួយបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ពិធីសច្ចាប្រណិធានបំពាក់កន្សែងនវកាយរឹទ្ធិ និងសំណេះសំណាលជាមួយបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤

ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំស្ដីពី «ការពង្រឹងរបៀបរបបការងាររបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំស្ដីពី «ការពង្រឹងរបៀបរបបការងាររបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ និងប្រមូលធាតុចូលដើម្បីរៀបចំផែនការយុទ្ធសាស្ត្រប្រយុទ្ធនិងជំងឺអេដស៏របស់ក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០២៣-២០២៨»។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ខួបលើកទី៤៧ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤)

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ខួបលើកទី៤៧ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សូមអានបន្ត....

លោក មីន កុម្ភៈ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងវេទិកាឆ្លុះបញ្ចាំងរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍

ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក មីន កុម្ភៈ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងវេទិកាឆ្លុះបញ្ចាំងរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដោយមានការចូលរួមពីលោកអភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងក្រុមការងារគណនេយ្យភាពសង្គមទាំង៥ក្រុង ស្រុក។

សូមអានបន្ត....