ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក សល់ឡេះ យូសុះ លោក នាង ណេង និងលោក ឃាង ភារម្យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសំណើដេញថ្លៃ គម្រោងមូលនិធិឃុំចំនួន០៥ ក្នុងស្រុកព្រៃនប់

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ លោក សល់ឡេះ យូសុះ អភិបាលរងស្រុក លោក នាង ណេង សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ និងលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសំណើដេញថ្លៃ គម្រោងមូលនិធិឃុំចំនួន០៥ ក្នុងស្រុកព្រៃនប់ គឺឃុំអណ្តូងថ្ម ឃុំជើងគោ ឃុំព្រៃនប់ ឃុំសំរុង និងឃុំទួលទទឹង ដោយបានធ្វើដេញថ្លៃរួមគ្នា

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

សូមអានបន្ត....

លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន សារុន ហ្វាម៉ា(ឃូអីល ធី ឌី)

នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន សារុន ហ្វាម៉ា(ឃូអីល ធី ឌី) និងដើម្បីជាការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងកិច្ចការងារសុខភាពកុមារ សុខភាពមាត់ធ្មេញ ក្រុមហ៊ុន ក៏បានឧបត្ថម្ភនូវផលិតផលច្រាសដុសធ្មេញកូនក្មេង ចំនួន ៣០០០ដើម ជូនរដ្ឋបាលខេត្ត

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានចូលរួមកិច្ចប្រជុំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា

នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានចូលរួមកិច្ចប្រជុំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងទូករ៉ូអុីងកម្ពុជា នៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ

សូមអានបន្ត....