ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា បូកសរុបលទ្ធផលការងារចុះផ្សព្វផ្សាយ និងរៀបចំផែនការរួមដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក តាមបណ្តោយផ្លូវជាតិលេខ៤

រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា បូកសរុបលទ្ធផលការងារចុះផ្សព្វផ្សាយ និងរៀបចំផែនការរួមដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក តាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីចំណុចមុខសាលាបឋមសិក្សា និងអនុវិទ្យាល័យឃ្លាំងលើ ស្ថិតនៅសង្កាត់លេខ១ រហូតមកដល់មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្លូវលេខ៧០០ មុខភោជនីយដ្ឋានឆ្នេរថ្មី ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា»

រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.)។

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ នៃការអនុវត្តគោលនយោបាយវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ នៃការអនុវត្តគោលនយោបាយវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ។

សូមអានបន្ត....

សូមជម្រាបជូនសាធារណជន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មេត្តាជ្រាបថា បន្ទប់ទឹកសាធារណៈលេខ២ ស្ថិតនៅតាមបណ្តោយឆ្នេរអូរឈើទាល២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវផ្អាកការប្រើប្រាស់ជាបណ្តោះអាសន្នដោយសារមានតម្រូវការជួសជុលឡើងវិញ។ អាស្រ័យដូចបានជម្រាបខាងលើសូមសាធារណជន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សូមមេត្តាអធ្យាស្រ័យ និងយោគយល់។

សូមអានបន្ត....