Home / ព័ត៌មានទូទៅ / លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា បូកសរុបលទ្ធផលការងារចុះផ្សព្វផ្សាយ និងរៀបចំផែនការរួមដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក តាមបណ្តោយផ្លូវជាតិលេខ៤

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា បូកសរុបលទ្ធផលការងារចុះផ្សព្វផ្សាយ និងរៀបចំផែនការរួមដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក តាមបណ្តោយផ្លូវជាតិលេខ៤

រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា បូកសរុបលទ្ធផលការងារចុះផ្សព្វផ្សាយ និងរៀបចំផែនការរួមដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក តាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីចំណុចមុខសាលាបឋមសិក្សា និងអនុវិទ្យាល័យឃ្លាំងលើ ស្ថិតនៅសង្កាត់លេខ១ រហូតមកដល់មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្លូវលេខ៧០០ មុខភោជនីយដ្ឋានឆ្នេរថ្មី ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។