ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានទទួលជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោក XU WENQIANG

ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានទទួលជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោក XU WENQIANG (ស៊ី វិនលាំង) អភិបាលរងទីក្រុងសួយនីង នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមអានបន្ត....

ឯកឧត្តម កែវ ឡាយ និងលោក មីន កុម្ភៈ បានអញ្ជើញជាអធិបតីសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧)របស់ស្រុក ឃុំ នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧)របស់ស្រុក ឃុំ នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា បូកសរុបលទ្ធផលការងារចុះផ្សព្វផ្សាយ និងរៀបចំផែនការរួមដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក តាមបណ្តោយផ្លូវជាតិលេខ៤

រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា បូកសរុបលទ្ធផលការងារចុះផ្សព្វផ្សាយ និងរៀបចំផែនការរួមដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក តាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីចំណុចមុខសាលាបឋមសិក្សា និងអនុវិទ្យាល័យឃ្លាំងលើ ស្ថិតនៅសង្កាត់លេខ១ រហូតមកដល់មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្លូវលេខ៧០០ មុខភោជនីយដ្ឋានឆ្នេរថ្មី ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា»

រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.)។

សូមអានបន្ត....