ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការកែសម្រួលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមឺហ្សូន សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅផ្នែកខ្លះនៃឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមអានបន្ត....ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ
ព័ត៌មានទូទៅ
លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ អញ្ជើញបានបើកវគ្គតម្រង់ទិស ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ អញ្ជើញបានបើកវគ្គតម្រង់ទិស ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការលើកកម្ពស់វិស័យសេវាសង្គមនៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តព្រះសីហនុ។
សូមអានបន្ត....លោក ជាវ វិជ្ជាក់ និងលោក ង្វៀន លឿនជ្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ នឹងចុះហត្ថលេខាលើកំណត់ហេតុបន្តកិច្ចសហប្រតិបត្តិការ ស្ដីពីការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត
រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងលោក ង្វៀន លឿនជ្រុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មាធិការជំនាញខេត្តគៀងយ៉ាង បានអញ្ជើញដឹកនាំកិច្ចប្រជុំ នឹងចុះហត្ថលេខាលើកំណត់ហេតុបន្តកិច្ចសហប្រតិបត្តិការ ស្ដីពីការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតសម័យសង្រ្គាមនៅកម្ពុជា កិច្ចប្រជុំរៀបចំធ្វើនៅសាលាខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ញើញសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ
រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ញើញសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ និងអ្នកផ្ទុកមេរោគអដស៍ចំនួន ៣១៨នាក់ នៅស្រុកកំពង់សីលា ដោយមានការចូលរួមពីអស់លោក លោកស្រីប្រធានកិត្តិយសសាខា មន្ត្រីសាខា អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។
សូមអានបន្ត....សូមជម្រាបជូនថា កន្លងមករដ្ឋបាលក្រុងព្រះសីហនុ បានចុះផ្សព្វផ្សាយអប់រំជាប្រចាំទាំងផ្ទាល់មាត់ និងនៅក្នុងអង្គប្រជុំ អំពីការបើកបរម៉ូតូទឹកនៅលើផ្ទែសមុទ្រ ដោយត្រូវរក្សាគម្លាត យ៉ាងតិចបំផុតចំងាយ៥០ម៉ែត្រ ពីកន្លែងភ្ញៀវទេសចរលេងទឹក
សូមជម្រាបជូនថា កន្លងមករដ្ឋបាលក្រុងព្រះសីហនុ បានចុះផ្សព្វផ្សាយអប់រំជាប្រចាំទាំងផ្ទាល់មាត់ និងនៅក្នុងអង្គប្រជុំ អំពីការបើកបរម៉ូតូទឹកនៅលើផ្ទែសមុទ្រ ដោយត្រូវរក្សាគម្លាត យ៉ាងតិចបំផុតចំងាយ៥០ម៉ែត្រ ពីកន្លែងភ្ញៀវទេសចរលេងទឹក ដើម្បីរក្សាសុវត្ថិភាពភ្ញៀវ។ ផ្ទុយទៅវិញម្ចាស់អាជីវកម្មជួលម៉ូតូទឹកមួយចំនួន មិនបានគោរពតាមការណែនាំរបស់រដ្ឋបាលក្រុងព្រះសីហនុនោះទេ ដោយនៅតែបន្តបើកបរម៉ូតូទឹកនេះចូលទៅក្នុងទីតាំងហាមឃាត់ និងបានបើកបរឆាបគ្នានៅក្នុងហ្វូងភ្ញៀវទេសចរ ដែលកំពុងលេងទឹក ដែលសកម្មភាពនេះ គឺអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវជាយថាហេតុ ។
សូមអានបន្ត....-
បង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំអូរឧកញ៉ាាហេង ស្រុកព្រៃនប់
ស្រុកព្រៃនប់៖ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនមួយករណីដែលបាន
សូមអានបន្ត.... -
បង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅសង្កាត់៣
-
បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់៤
-
បង្ក្រាបករណី ជួញដូរដោយនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ
-
បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់លេខ៤
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេច ពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងខាងលើជូនឯកឧត្តមនោះទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។
សូមអានបន្ត.... -
កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ខេត្តព្រះសីហនុ
-
ពិធីសំណេះសំណាល និងជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់មន្រ្តីរាជការសាលាខេត្តព្រះសីហនុ
-
កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត
-
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨
-
សេចក្តីណែនាំ ស្តីពី វិធានការរក្សាទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងកិច្ចការពារ ទប់ស្កាត់គ្រោះអគ្គិភ័យ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក ជួន មុន្នីរ័ត្ន តំណាងប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ រស់នៅចំណុចចម្ការខ្នុរ ភូមិចំណោតរាម
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក-លោកស្រី ប្រជាពលរដ្ឋចំនួន ៥៧គ្រួសារ រស់នៅចំណុចដើមចំបក់ ភូមិពូធឿង
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក-លោកស្រី សួង ម៉េត, ម៉ុត ពិសិដ្ឋ និង នួន សារឹម តំណាងប្រជាពលរដ្ឋចំនួន ៦៤គ្រួសារ រស់នៅភូមិចំណោតរាម
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក ធុល សុធា និងលោក ឆាយ សុខន តំណាងប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ រស់នៅចំណុចអូរទ្រាក-អូរដា
-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីទឹកកខ្វក់ហូរចូលសមុទ្រ នៅចំណុចក្បែរបន្ទប់ទឹកសាធារណៈលេខ១ ស្ថិតនៅឆ្នេរអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មាន របស់មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ លើករណីភាស៊ីចំណតរថយន្ត នៅឆ្នេរអូរឈើទាល(ចាប់ពីអាហារដ្ឋានស៊ីកាង ដល់បន្ទប់ទឹកសាធារណៈលេខ១) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត
-
លទ្ធផល នៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះពិនិត្យអង្កេតស្រាវជ្រាវលើករណីទំនាស់ដីធ្លី ស្ថិតនៅចំណុចអូរដំរី ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ