ជាក់ស្តែង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ក្រុមការងារចម្រុះរដ្ឋបាលក្រុងព្រះសីហនុ បានសម្រេចឃាត់ម៉ូតូទឹក០១គ្រឿងរបស់ឈ្មោះ ហុង ដែលបានបើកបរបំពានសេចក្តីណែនាំរបស់អាជ្ញាធរក្រុងព្រះសីហនុ មករក្សាទុកនៅសាលាក្រុងជាបណ្តោះអាសន្នដើម្បីធ្វើការអប់រំណែនាំ។ ជាមួយគ្នានេះ ឈ្មោះ ហុង គឺមិនបានចូលរួមសហការនោះទេ ថែមទាំងធ្វើការបង្ហោះសារនៅលើ Tik Tok ឈ្មោះ Ko Hong ដោយភ្ជាប់ខ្លឹមសារវាយប្រហារ និងបរិហារកេរ្តិ៍មកលើអាជ្ញាធរសាធារណៈដែលកំពុងចុះអនុវត្តការងារ។ ទង្វើរបស់បុគ្គលរូបនេះ គឺបានធ្វើឱ្យសាធារណមតិមានការភាន់ច្រឡំ មកលើក្រុមការងារចម្រុះរដ្ឋបាលក្រុងព្រះសីហនុ ដែលបានអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់ និងការពារផលប្រយោជន៍សាធារណៈ តែត្រូវទទួលរងការចោទប្រកាន់ទៅវិញ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមផ្តល់មតិយោបល់ទៅលើការអនុវត្តវិធានការខាងលើនេះ។