Home / ព័ត៌មានទូទៅ / ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៩

ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៩

ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៩ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី៥៩ អាណត្តិទី៣ មានរបៀបវារៈចំនួន១១ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១.ប្រសាសន៍បើកកិច្ចប្រជុំ
២.ពិនិត្យកូរ៉ុម
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្ត
៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្តត
៥.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤)
៦. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤
៧. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ បញ្ចប់ អាណត្តិទី៣ (២០១៩-២០២៤) របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ
៨.ស្តាប់របាយការណ៍របស់៖
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
-គណៈកម្មាធិការលទ្ធកម្មខេត្ត
-គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត
-ការិយាល័យប្រជាពលរដ្ឋខេត្ត
៩.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការ សាលាខេត្តព្រះសីហនុ
១០.បញ្ហាផ្សេងៗ -ប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ
១១.ប្រសាសន៍បូកសរុប។