ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ និងអ្នកផ្ទុកមេរោគអេដស៍ក្នុងស្រុកកំពង់សីលា។ តាមរយៈការរៀបចំសំណើស្នើសុំពីអាជ្ញាធរជាក់ស្តែងលើគ្រួសារក្រីក្រខ្វះខាតជីវភាព យើងមានស្ថិតិប្រភេទក្រ១ និងក្រ២ តែស្ថានភាពមានការប្រែប្រួល។ ដោយពិនិត្យតាមការជាត់ស្តែងពីមន្ត្រីពាក់ព័ន្ធសម្រេចកំណត់ជ្រើសរើសប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាពក្នុងរដូវវស្សា។ ឆ្នាំនេះខេត្តព្រះសីហនុ មិនមានរងគ្រោះដោយជំនន់ទឹកភ្លៀងដូចបណ្តាខេត្តមួយចំនួន ដែលសម្តេចតេជោ បានកំពុងធ្វើដំណើរជុំវិញបឹងទន្លេសាប ដើម្បីចុះចែកអំណោយ និងពូជស្រូវជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងខូចខាតស្រូវស្រែ។
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ញើញសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ
រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ញើញសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ និងអ្នកផ្ទុកមេរោគអដស៍ចំនួន ៣១៨នាក់ នៅស្រុកកំពង់សីលា ដោយមានការចូលរួមពីអស់លោក លោកស្រីប្រធានកិត្តិយសសាខា មន្ត្រីសាខា អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថា កម្ពុជាក៏ដូចជាសកលលោកជួបវិបត្តិនិងជំងឺកូវីដ-១៩ ជិត ៣ឆ្នាំ បានគំរាមកំហែងប្រឈមប៉ះពាល់ដល់គ្រួសារក្រីក្រ រាជរដ្ឋាភិបាលនៅតែបន្តឧបត្តម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយកូវីដ។
ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ៖
១.ចូលរួមចាក់វ៉ាក់សាំងតាមដូសបន្តបន្ទាប់ ថ្វីត្បិតតែជំងឺកូវីដមិនមានការគំរាមកំហែងធ្ងន់ធ្ងរ ក៏ប៉ុន្តែនៅមានការឆ្លង។ សម្តេចតេជោបានខិតខំរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋចាប់ពីអាយុ៣ឆ្នាំឡើងនៅទូទាំងប្រទេស ដើម្បីបង្កើនភាពសាំ ធ្វើឱ្យកម្ពុជាបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ
២.ត្រូវយកចិត្តទុកដាក់អំពីជំងឺគ្រុនឈាម ចូលរួមលុបបំបាត់មុសក្លា កំចាត់សំបកដប សំបកកំប៉ុង កង់ឡាន ភក់ជ្រាំនៅជុំវិញផ្ទះរស់នៅស្អាតប្រកបដោយអនាម័យសុខភាពល្អ បងប្អូនមានឱកាសលើកកម្ពស់ជីវភាពគ្រួសារ ហើយកិច្ចការសំខាន់ត្រូវថែទាំសុខភាព ការស់នៅមានអនាម័យ
៣.តាមរយ:សារសម្លេងសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យរាជធានី ខេត្ត ត្រូវបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់នៅទូទាំងព្រះរាជាណា ចក្រកម្ពុជា ដូច្នេះអាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុក ត្រូវបន្តផ្សព្វផ្សាយឪ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ពិសេសមេល្បែងត្រូវបញ្ឈប់ជាបន្ទាន់មានដូចជា កន្ទុយលេខ ចាក់បាល់ ឡូតូ បៀ .ល. ដើម្បីធានាថា ក្នុងក្នុងមូលដ្ឋានរបស់យើងគ្នានល្បែងស៊ីសងខុសច្បាប់ ហើយអ្នកនៅតែប្រព្រឹតលេងល្បែងស៊ីសងខុសច្បាប់ ត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយមិនលើកលែង។
ក្នុងឱកាសនោះឯកឧត្តម ប្រធានគណ:កម្មាធិការសាខាបាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣១៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង កន្ទេល ១ ជែល ១ដប ឃីត ១កញ្ចប់ (សារុង១ ក្រមា១ មុង១ ភួយ១) និងថវិកា ៥ម៉ឺនរៀល។ ជូនយុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្តសាខា និងស.ស.យ.ក សរុប ៣៩នាក់ ក្នុងម្នាក់ទទួលបាន ៥ម៉ឺនរៀល៕