ឯកឧត្តម ឆេង សុភ័ក្រ អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តព្រះសីហនុ បានរាយពីការណ៍សកម្មភាពការងាររបស់គណៈកម្មាធិការកិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ ក្នុងគោលបំណងពិនិត្យសកម្មភាពការងារដែលបានអនុវត្តកន្លងមក ស្តីពីសកម្មភាពការងារ និងកិច្ចប្រជុំប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីរៀបចំផែនការ សកម្មភាពអាទិភាពដែលបានអនុវត្ត ពិភាក្សាលើដំណើរការអនុវត្តការងារ និងបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងគោលដៅ នៃផែនការសកម្មភាព និងលើកជាអនុសាសន៍សម្រាប់ដោះស្រាយលើជំហានបន្ទាប់សម្រាប់អនុវត្តផែនការសកម្មភាពរបស់គណៈកម្មាធិការនីមួយៗ ពិនិត្យ និងពិភាក្សាលើរបាយការណ៍នានា ឬកំណត់ហេតុ នៃកិច្ចប្រជុំមុននឹងដាក់ជូនទៅក្រុមប្រឹក្សារបស់ខ្លួនអនុម័ត។
លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ អញ្ជើញបានបើកវគ្គតម្រង់ទិស ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ អញ្ជើញបានបើកវគ្គតម្រង់ទិស ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការលើកកម្ពស់វិស័យសេវាសង្គមនៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តព្រះសីហនុ។
លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ បើកកិច្ចប្រជុំដោយបញ្ចាក់ថា គោលបំណង នៃការបង្កើតគណ:កម្មាធិការក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ដោយរៀបចំបង្កើតឱ្យមានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ដើម្បីផ្តល់ធាតុចូលក្នុងការចូលរួមផ្តល់មតិយោបល់ និងលើកជាអនុសាសន៍ជូនក្រុមប្រឹក្សា គណៈអភិបាល និងគណៈកម្មាធិការដទៃទៀតរបស់ក្រុមប្រឹក្សា លើបញ្ហាការងារពាក់ព័ន្ធនឹងសមភាពយេនឌ័រ បញ្ហាស្រ្តី យុវវ័យ កុមារ និងជនងាយរងគ្រោះដែលស្ថិតនៅក្នុងចំណោមមុខងារ និងភារកិច្ចរបស់ក្រុមប្រឹក្សា ដើម្បីធានាថាកាងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៅតាមមូលដ្ឋាននិមួយៗអនុវត្តបានល្អរលូនប្រកបដោយប្រសិទ្ធិភាព មានគុណភាព និងតម្លាភាពនៅតាមមូលដ្ឋាន។
លោកជំទាវបានបន្តថា វគ្គតម្រង់ទិស ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ បានធ្វើការពិភាក្សាគ្នាយ៉ាងផុលផុស រកនូវចំណុចខ្វះខាត ដើម្បីរួមគ្នាចូលរួមកែតម្រូវការងារឱ្យកាន់តែមានប្រសិទ្ធិភាព ព្រមទាំងបានបញ្ចេញមតិបង្កើតបានជាធាតុចូលក្នុងការរៀបចំផែនការសកម្មភាពនៅតាមឃុំ សង្កាត់ ក្រុង ស្រុកនីមួយៗកាន់តែមានប្រសិទ្ធភាពក្នុងការអនុវត្តការងារទៅលើគោលដៅប្រជាពលរដ្ឋដែលងាយរងគ្រោះនៅទូទាំងខេត្តព្រះសីហនុ។