ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សិល្បៈករ សិល្បៈការិនី សូម​គោរពថ្លែងអំណរអរគុណចំពោះ ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងលោកជំទាវ

ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សិល្បៈករ សិល្បៈការិនី សូម​គោរពថ្លែងអំណរអរគុណចំពោះ ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ចំនួន ៥០០០ ដុល្លាអាមេរិក ដល់ក្រុមសិល្បៈមហាជនបក្សីចាំក្រុង ដើម្បីទិញ សម្លៀកបំពាក់ សម្រាប់ពាក់សម្តែងសិល្បៈក្នុងកម្មពិធីផ្សេងៗ និងលើកស្ទួយវិស័យសិល្បៈវប្បធ៌មជាតិ​។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងត្រៀមដាំដើមកោងកាង

ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងត្រៀមដាំដើមកោងកាង ស្ថិតនៅក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានប្រសិទ្ធិនាមទីតាំងដែរត្រៀមដាំដើមកោងកាងថា «សួនកោងកាងសាងស្នេហ៍»។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣

រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកឆ្នាំ២០២២ នៅសាលាខេត្តព្រះសីហនុ ដោយមាការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទស្សនកិច្ចនៅលើនាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុន ០១គ្រឿងឈ្មោះ JS HARUSAME (DD.102)​

ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទស្សនកិច្ចនៅលើនាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុន ០១គ្រឿងឈ្មោះ JS HARUSAME (DD.102)​ ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ក្នុងឱកាសនោះក៏មានទទួលស្វាគមន៍ដោយលោកវរនាវីទោ Ban Masayuki មេបញ្ជាការនាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមអានបន្ត....