ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សិល្បៈករ សិល្បៈការិនី សូមគោរពថ្លែងអំណរអរគុណចំពោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ចំនួន ៥០០០ ដុល្លាអាមេរិក ដល់ក្រុមសិល្បៈមហាជនបក្សីចាំក្រុង ដើម្បីទិញ សម្លៀកបំពាក់ សម្រាប់ពាក់សម្តែងសិល្បៈក្នុងកម្មពិធីផ្សេងៗ និងលើកស្ទួយវិស័យសិល្បៈវប្បធ៌មជាតិ។