ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមនាវីទោ សរ សារឿត

រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមនាវីទោ សរ សារឿត អាយុ ៦៥ឆ្នាំ ជានាយសេនាធិការរងមូលដ្ឋានសមុទ្រ ដែលបានទទួលមរណភាពដោយរោគាពាធ នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តី និយោជិត កម្មករ កម្មការិនី កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តី និយោជិត កម្មករ កម្មការិនី កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា និងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន (១៩៥៣-២០២៣) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមអានបន្ត....

នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញពិនិត្យ សមិទ្ធផល និងវឌ្ឍនភាព នៃការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ មានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញពិនិត្យ សមិទ្ធផល និងវឌ្ឍនភាព នៃការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ មានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងឯកឧត្តម លី រស្មី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៧ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ ប្រគល់ជូនដល់រដ្ឋបាលខេត្ត

ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៧ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ ប្រគល់ជូនដល់រដ្ឋបាលខេត្ត ដែលស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត និងលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ រួមទាំងម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់នៅសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៧ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ផងដែរ។

សូមអានបន្ត....

ឯកឧត្តម យូ ស៊ុនឡុង និងឯកឧត្តម គួច ចំរើន បានចុះពិនិត្យមើលទីតាំងស្ថានីយ៍អាងចម្រោះប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣

នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យមើលទីតាំងស្ថានីយ៍អាងចម្រោះប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ៥សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ចុងឆ្នេរអូរឈើទាល)និងទីតាំងបរិវេណកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយទីតាំងទាំងពីរកន្លែងខាងលើក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់

សូមអានបន្ត....