ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតិឱ្យឯកឧត្តម ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន និងឯកឧត្តម ដាតុស្រី អាប់ដុល ចាលីល ប៊ីនហាស់សាន់ ចូលជួបពិភាក្សាការងារ

ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតិឱ្យឯកឧត្តម ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតុស្រី អាប់ដុល ចាលីល ប៊ីនហាស់សាន់ Data’s Sri Abb Jalil Bin Hassan ស្នងការនគរបាល នៃប្រទេសម៉ាឡេស៊ី ចូលជួបពិភាក្សាការងារ ស្តីពីការជួយដូរមនុស្សនៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងក្រុង លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកាយរិទ្ធិជាតិកម្ពុជាអាណត្តិទី៤ លើកទី១

រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកាយរិទ្ធិជាតិកម្ពុជាអាណត្តិទី៤ លើកទី១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា ជាប្រធានកាយរិទ្ធិជាតិកម្ពុជា នៅសណ្នាគារឯករាជ្យស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំកាយរិទ្ធិជាតិកម្ពុជា មកពីរាជធានី ខេត្ត ២៥ និងក្រសួងស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីប្រគុំតន្ត្រី នៅទីលានតេជោ

នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីប្រគុំតន្ត្រី នៅទីលានតេជោ និងរត់ប្រណាំងកំសាន្តរបស់ក្រុមហ៊ុនវឌ្ឍន:ប្រ៊ូវើរី ឯ.ក ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុសរុបប្រមាណ ៣០រូប។

សូមអានបន្ត....

លោក លៀម សុដា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅស្រុកស្ទឹងហាវ

នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាលសុរិយោដី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅក្នុងភូមិ ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ សមាជិកគណៈកម្មការរដ្ឋបាលស្រុក ឃុំ និងប្រជាពលរដ្ឋចូលរួមច្រើនកុះករ។

សូមអានបន្ត....

លោក លៀម សុដា បានចូលរួមជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈឯកសារនៃការវិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល បានចូលរួមជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈឯកសារនៃការវិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្ថិតនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....