ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សូម Scan QR code ឬ join linkនៅខាងក្រោមនេះដើម្បីទទួលបាននូវព័ត៌មានថ្មីៗរបស់ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងព័ត៌មានរហ័សប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តព្រះសីហនុ តាមរយៈតេលេក្រាម ។

https://t.me/kuochchamrouen https://t.me/preahsihanoukofficial

សូមអានបន្ត....

ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការ ត្រៀមរៀបចំពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅក្នុងវត្តព្រហ្មកេរ្តិ៍ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ទីចាត់ការផែនការ និងវិនិយោគ សហការជាមួយអង្គភាពលទ្ធកម្ម និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ចុះពិនិត្យទីតាំងគម្រោងប្រើប្រាស់ថវិកាអភិវឌ្ឍន៍ខេត្តឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចុះសិក្សាកំណត់ទីតាំងបោះបង្គោលព្រំប្រទល់ដីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចចំនួន៣

នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចុះសិក្សាកំណត់ទីតាំងបោះបង្គោលព្រំប្រទល់ដីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចចំនួន៣ គម្រោងព្រមទាំងបាន ចុះពិនិត្យដំណើរប្រតិបត្តិការរបស់សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង មានទីតាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម សន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ពិសេសជំហានឆ្ពោះទៅកម្ពុជាគ្មានក្រុមចាញ់

នាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម សន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ពិសេសជំហានឆ្ពោះទៅកម្ពុជាគ្មានក្រុមចាញ់ “ការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទផ្លាស់ស្មូដ្យូម ហ្វាល់សុីប៉ារ៉ូម នៅឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោក

សូមអានបន្ត....