ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជូនដំណើរសិស្សពូកែសម្រាប់ការត្រៀមប្រឡងថ្នាក់ជាតិនៅខេត្តបាត់ដំបង និងក្រុមយុវជនជជែកដេញដោលថ្នាក់ជាតិឆ្នាំ២០២៣

ព្រឹកថ្ងៃច័ន្ទ ២រោជ ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជូនដំណើរសិស្សពូកែសម្រាប់ការត្រៀមប្រឡងថ្នាក់ជាតិនៅខេត្តបាត់ដំបង និងក្រុមយុវជនជជែកដេញដោលថ្នាក់ជាតិឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខព្រះមេគណខេត្តព្រះសីហនុ

រសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខព្រះមេគណខេត្តព្រះសីហនុ ដែលសឹងសម្រាកព្យាបាលព្រះកាយនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានប្រគេនពរព្រះអង្គសុំឱ្យថែព្រះកាយនិងឆាប់ជាសះស្បើយពីជម្ងឺ និងបានប្រគេនភេសជ្ជៈមួយកន្រ្តកធំ រួមនិងបច្ច័យមួយចំនួន សម្រាប់ចាត់ចែងសេវាផ្សេងផងដែរ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូសភាពាណិជ្ជកម្មបារាំងនៅកម្ពុជា

នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូសភាពាណិជ្ជកម្មបារាំងនៅកម្ពុជាដែលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សានៅខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាល គួច ចំរើន អញ្ជើញចូលរួមអបអរសារទរខួប២០ឆ្នាំ នៃបេសកកម្មមនុស្សធម៌របស់អង្គការម្លប់តាប៉ាង និងទិវាកុមារអន្តរជាតិលើកទី៧៤

នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាល គួច ចំរើន អញ្ជើញចូលរួមអបអរសារទរខួប២០ឆ្នាំ នៃបេសកកម្មមនុស្សធម៌របស់អង្គការម្លប់តាប៉ាង និងទិវាកុមារអន្តរជាតិលើកទី៧៤ នៅអង្គការម្លប់តាប៉ាង ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព អង្គការដៃគូ និងអាណាព្យាបាលកុមារ និងកុមារសរុប៧៥០នាក់។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ តាមរបាយការណ៍របស់លោកប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី បានឱ្យដឹងថា ការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ

សូមអានបន្ត....