រសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខព្រះមេគណខេត្តព្រះសីហនុ ដែលសឹងសម្រាកព្យាបាលព្រះកាយនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានប្រគេនពរព្រះអង្គសុំឱ្យថែព្រះកាយនិងឆាប់ជាសះស្បើយពីជម្ងឺ និងបានប្រគេនភេសជ្ជៈមួយកន្រ្តកធំ រួមនិងបច្ច័យមួយចំនួន សម្រាប់ចាត់ចែងសេវាផ្សេងផងដែរ។