ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងលោកស្រី ហៀក ហ៊ីមុល្លី ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៣

ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ម៉ាង ស៉ីណេត អភិបាលរងខេត្ត បានអមដំណើរ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នងពិធីទស្សនកិច្ចអាកាសយន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

រសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉ាង ស៉ីណេត អភិបាលរងខេត្ត បានអមដំណើរ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នងពិធីទស្សនកិច្ចអាកាសយន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងទស្សនកិច្ចរមណីយដ្ឋាន Summer Bay Beach Club & Cabin ក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ «នាគរាជ» ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ-និយោជិត ចំនួន ១៥១៩៤នាក់

ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ-និយោជិត ចំនួន ១៥១៩៤នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន ៣០ រោងចក្រ សហគ្រាស ក្នុងខេត្តព្រះសីហនុ។ ពិធីនេះប្រារព្ធធ្វើឡើងក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី មានទីតាំងស្ថិតនៅភូមិត្រពាំងគោ ឃុំ ជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាដកបទពិសោធន៍សម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ និងស្ថាប័នស៊ីវិល ទិសយោធភូមិភាគទី៣

ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាដកបទពិសោធន៍សម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ និងស្ថាប័នស៊ីវិល ទិសយោធភូមិភាគទី៣ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ។

សូមអានបន្ត....