ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹងស្តីពី «ការស្នើសុំការចុះបញ្ជី ការផ្តល់ និងការបន្តសុពលភាពលិខិតអនុញ្ញាតិធ្វើអាជីវកម្មយានដា្ឋនជួសជុល កែច្នៃដំឡើងរថយន្ត»

សេចក្តីជូនដំណឹងស្តីពី «ការស្នើសុំការចុះបញ្ជី ការផ្តល់ និងការបន្តសុពលភាពលិខិតអនុញ្ញាតិធ្វើអាជីវកម្មយានដា្ឋនជួសជុល កែច្នៃដំឡើងរថយន្ត»

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីចូលនិវត្តន៍ (និវត្តជន)

ព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីចូលនិវត្តន៍ (និវត្តជន) មកពីក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ សរុបចំនួន ៣៦៥នាក់។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

រសៀលថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៥ លោកប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាលើកទី៥ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

រសៀលថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាលើកទី៥ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួបលើកទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទ

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត បានអនុញ្ញាតឱ្យលោក ស្សិន ធីង (SHEN TING) អនុប្រធានមន្ទីរធនធានមនុស្ស និងការធានាក្នុងសង្គមក្រុងវូស៊ី និងជាលេខាបក្សនៃវិទ្យាស្ថានបច្ចេកទេសក្រុងវូស៊ី ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោក ស្សិន ធីង (SHEN TING) អនុប្រធានមន្ទីរធនធានមនុស្ស និងការធានាក្នុងសង្គមក្រុងវូស៊ី និងជាលេខាបក្សនៃវិទ្យាស្ថានបច្ចេកទេសក្រុងវូស៊ី ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ អំពីស្ថានភាពនៃការបណ្ដុះបណ្តាលជំនាញការងារនៅខេត្តព្រះសីហនុ ព្រមទាំងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកធនធានមនុស្ស និងសន្តិសុខសង្គមរវាងខេត្តព្រះសីហនុ និងទីក្រុងវូស៊ី។

សូមអានបន្ត....