ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោក ស្សិន ធីង (SHEN TING) អនុប្រធានមន្ទីរធនធានមនុស្ស និងការធានាក្នុងសង្គមក្រុងវូស៊ី និងជាលេខាបក្សនៃវិទ្យាស្ថានបច្ចេកទេសក្រុងវូស៊ី ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ អំពីស្ថានភាពនៃការបណ្ដុះបណ្តាលជំនាញការងារនៅខេត្តព្រះសីហនុ ព្រមទាំងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកធនធានមនុស្ស និងសន្តិសុខសង្គមរវាងខេត្តព្រះសីហនុ និងទីក្រុងវូស៊ី។