ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម សយ សុខាន់ និងឯកឧត្តម ម៉ាង ស៊ីណេតបានអញ្ជើញដឹកនាំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS-EX24 នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS-EX24 នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ

សូមអានបន្ត....

ឯកឧត្តម ម៉ាង សុីណេត បានចាត់ឱ្យលោក សាមុត សុធារិទ្ធនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្ត ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង

នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់ឱ្យលោក សាមុត សុធារិទ្ធ អនុប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្ត ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង ស្ថិតនៅភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត និងឯកឧត្តម សុខ កល្យាណ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាពិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តគិរីជលសារកោះរ៉ុង

ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សុខ កល្យាណ ប្រធានសាលាឧទ្ទរណ៍ព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាពិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តគិរីជលសារកោះរ៉ុង

សូមអានបន្ត....

អនុគណៈកម្មាធិការ​វិនិយោគខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមនៅក្រុងកំពង់សោម

នាថ្ងៃទី១១ ខែមមីនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំ តំណាងមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមមួយកន្លែងដែលស្ថិតនៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តមបណ្ឌិត ប៉ែន សុផល និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបើកកិច្ចប្រជុំ និងចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងគន្លងខ្សែផ្លូវជិះកង់ទេសចរណ៍នៅតាមបណ្តោយឆ្នេរសមុទ្រ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំ និងចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងគន្លងខ្សែផ្លូវជិះកង់ទេសចរណ៍នៅតាមបណ្តោយឆ្នេរសមុទ្រ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

សូមអានបន្ត....