ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម គួច ចំរើន របស់ឯកឧត្ដម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ

ថ្ងៃព្រហស្បតិ៍ ២ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។

សូមអានបន្ត....

ការចុះពិនិត្យប្លង់មេគម្រោងសាងសង់ មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតនៅភូមិរីទ្ធី២ ឃុំកែវផុស

នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះពិនិត្យប្លង់មេគម្រោងសាងសង់ មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតនៅភូមិរីទ្ធី២

សូមអានបន្ត....

កិច្ចប្រជុំស្តីពីការស្នើសុំបំបែកក្បាលដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការស្នើសុំបំបែកក្បាលដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោកអភិបាលស្រុកព្រៃនប់ មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

សូមអានបន្ត....

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកប្រជាពលរដ្ឋចំនួន ២៣ គ្រួសារដែលរស់តំបន់ភ្នំត្រង៉ោល ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

សូមអានបន្ត....

ការប្រគល់ផ្ទះមនុស្សធម៌ទី០៩ជូនលោកយាយ ខៀវ ហ៊ីច អាយុ ៧៥ ឆ្នាំ ស្ថិតនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់

នៅរសៀលថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ លោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះទៅប្រគល់ផ្ទះមនុស្សធម៌ទី០៩ជូនលោកយាយ ខៀវ ហ៊ីច អាយុ ៧៥ ឆ្នាំ ស្ថិតនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាអំណោយរបស់ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តនោះតាមរយៈលោក នេន ចំរើន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសាមគ្គីនិងក្រុមប្រឹក្សាឃុំ។

សូមអានបន្ត....