នៅរសៀលថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០
លោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះទៅប្រគល់ផ្ទះមនុស្សធម៌ទី០៩ជូនលោកយាយ ខៀវ ហ៊ីច អាយុ ៧៥ ឆ្នាំ ស្ថិតនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាអំណោយរបស់ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តនោះតាមរយៈលោក នេន ចំរើន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសាមគ្គីនិងក្រុមប្រឹក្សាឃុំ។