នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការស្នើសុំបំបែកក្បាលដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោកអភិបាលស្រុកព្រៃនប់ មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។