ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាល អញ្ជើញចូលរួមក្នុង ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង

នាថ្ងៃពុធទី១៨ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាល អញ្ជើញចូលរួមក្នុង ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង ដែលបានរៀបចំឡើងរវាង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន រ៉ូយាល់គ្រុប ឌីវេឡុបមេន ខមភេនី នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីសុខាភិបាល និងអ្នកសារព័ត៌មានខេត្តព្រះសីហនុ

រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីសុខាភិបាល និងអ្នកសារព័ត៌មានខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាមនាពេលខាងមុខ។ ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត បានពាំនាំការផ្តាំផ្ញើពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចំពោះមន្ត្រីរាជការ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់បម្រើសេវាល្អប្រចាំឆ្នាំ២០២២នៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់បម្រើសេវាល្អប្រចាំឆ្នាំ២០២២នៅខេត្តព្រះសីហនុ នៅសាលពិភពមង្គល ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមលោក លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីរាជការ។

សូមអានបន្ត....

នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញថ្វាយបង្គំព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះមេគុណខេត្តព្រះសីហនុ នៅវត្តពោធិ៍ពេជ្រគិរី ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្ររដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ លើកទី៧

ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្ររដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ លើកទី៧ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានគោលបំណង សំខាន់៣គឺ៖

សូមអានបន្ត....