ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដឹកនាំកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង

រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដឹកនាំកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់កាលបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងមេឃុំ ចៅសង្កាត់ទាំង២៩ក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងលោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន

ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងលោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងសៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ មរណភាព និងលិខិតបទគតិយុត្តថ្មីៗ នៅសាលប្រជុំសាលាក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ។

សូមអានបន្ត....

លោកជំទាវ អ៊ូ ធីតាពៅ លោកជំទាវប្រាក់ ច័ន្ទ សុខា បានចូលរួមសហការជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្តព្រះសីហនុ និងរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយស្ដីពី “យុទ្ធនាការគ្រួសាររឹងមាំ”

នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ លោកជំទាវ អ៊ូ ធីតាពៅ អនុប្រធានក្តិតិយសសាខា លោកជំទាវប្រាក់ ច័ន្ទ សុខា ហេរញ្ញិកគណៈកម្មាធិការសាខា មន្ត្រីសាខា បានចូលរួមសហការជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្តព្រះសីហនុ និងរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយស្ដីពី “យុទ្ធនាការគ្រួសាររឹងមាំ”ដោយបាននិមន្ត ព្រះភិក្ខុជិរប្បបញ្ញោ គូ សុភាព ផ្ដល់ឱវាទអប់រំដល់ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស យុវវ័យ មាតាបិតាសិស្ស និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ សរុបជាង ៤០០នាក់។

សូមអានបន្ត....